គណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន

ព្រះវិហារ៖នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងបុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ទៀ សីហា បានចាត់ទុក្ខថា ការលះបង់ដ៏ឧត្ដុង្គ​ឧត្ដម​របស់លោកព្រិន្ទបាលឯក សួន រ៉ោន គឺជាការបាត់​បង់​ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងកងយុទ្ធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ទៀ សីហា បន្ថែមថា ចំពោះវីរភាពរបស់លោក នឹងស្ថិតស្ថេរជានិច្ច ក្នុងនាមជាវីរយុទ្ធជនការពារជាតិមាតុភូមិដ៏​ក្លាហាន ៕
ដោយ៖សួនលីណា

ads banner