អ៊ុយក្រែនទម្លាយរឿងរុស្ស៊ីបាញ់មីស៊ីលកូរ៉េខាងជើងវាយប្រហារប្រទេសខ្លួន

កៀវ ៖ យោងតាមរបាយការណ៍របស់ចារកម្មយោធាអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងផលិតដោយកូរ៉េខាងជើងជាង ៩០គ្រាប់វាយប្រហារអ៊ុយក្រែន ក្នុងរយៈពេល ១៩ខែ គិតត្រឹមខែមីនាកន្លងមកនេះ បណ្តាលឱ្យមនុស្សច្រើនជាង ១៧០នាក់បានស្លាប់ ឬរងរបួស។

ផ្អែកតាមការវិភាគពីប្រភពស៊ើបការណ៍យោធាអ៊ុយក្រែន សារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា រុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង និងប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លីផលិតដោយទីក្រុងព្យុងយ៉ាង មានឈ្មោះថា KN23 និង KN24 ដើម្បីវាយប្រហារទូទាំងប្រទេសអ៊ុយក្រែន។

រុស្ស៊ីបានបាញ់មីស៊ីលផ្លោងផលិតដោយកូរ៉េខាងជើងសរុបចំនួន ៩៥គ្រាប់លើទីក្រុងកៀវ ក៏ដូចជាទីក្រុង Dnipropetrovsk នៅតំបន់ភាគខាងកើត, ទីក្រុងPoltava និងកន្លែងផ្សេងទៀតនៅចន្លោះខែសីហា ឆ្នាំ២០២៣ និងដើមខែមីនា ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានសម្លាប់មនុស្ស ២០នាក់ និង របួស ១៥៤នាក់។

បើតាមប្រភពដដែល ក្នុងឆ្នាំ២០២៤ រុស្ស៊ីទទួលបានមីស៊ីលផ្លោងចំនួន ១៤៨គ្រាប់ពីកូរ៉េខាងជើង ហើយរំពឹងថា នឹងទទួលបានយ៉ាងហោចណាស់ ១៥០គ្រាប់ថែមទៀតនៅឆ្នាំ២០២៥នេះ។ ទន្ទឹមគ្នា មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបានទទួលស្គាល់ពីអនុភាពនៃគ្រាប់មីស៊ីលកូរ៉េខាងជើង ដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់អ៊ុយក្រែន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner