លោក Musk ថា នៅតែចង់ជាធ្វើមិត្ត និងជាទីប្រឹក្សារបស់លោក Trump
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និយាយថា រូបលោកនឹងនៅតែចង់ធ្វើជា “មិត្ត និងជាទីប្រឹក្សា” របស់លោកប្រធានាធិបតី Donald Trump ខណៈការអះអាងនេះធ្វើឡើងក្នុងពិធីលាគ្នានៅការិយាល័យពងក្រពើក្នុងសេតវិមាន។

លោក Musk បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីលោកប្រធាធិបតី Trump បានប្រគល់កូនសោមាសជាអំណោយ នៅពេលលោកលាលែងពីតំណែងប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ថា ខ្ញុំនៅតែចង់បន្តធ្វើជាមិត្ត ហើយជាទីប្រឹក្សារបស់លោកប្រធានាធិបតី។

លោក Musk បាននិយាយទៀតថា គាត់នឹងបន្តគាំទ្រក្រុមការងារកាត់បន្ថយការចំណាយខ្ជះខ្ជាយរាប់ពាន់លានដុល្លារដោយឥតឈប់ឈរ នៅក្នុងការកាត់បន្ថយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជាប់ពន្ធអាមេរិក។
លោក Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោក បានបញ្ជាក់ទៀតថា គាត់កំពុងដើរថយក្រោយពីតួនាទីរបស់គាត់នៅសេតវិមាន ដើម្បីផ្តោតសំខាន់លើក្រុមហ៊ុនរបស់គាត់ ដែលរួមមាន Tesla, SpaceX និងប្រព័ន្ធផ្សព្វផ្សាយសង្គម X វិញម្តង។
នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្រោមការដឹកនាំរបស់លោក Musk បានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានអនុម័តដោយសភារួចហើយ រួមទាំងការបណ្តេញទីភ្នាក់ងារអាមេរិកសំខាន់ៗ ដែលផ្តល់ជំនួយដល់បរទេស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
