ស្រ្តីម្នាក់ឈឺពោះ សម្រាលកូនតាមផ្លូវតែម្តង ខណៈប្តីខំដឹកតាមម៉ូតូមកមន្ទីរពេទ្យដែរ តែមិនទាន់
រតនគិរី៖ ស្រ្តីជាម្តាយសំរាលកូនតាមផ្លូវ ខណះបុរសជាប្តីបានដឹកតាមម៉ូតូធ្វើដំណើរទៅកាន់មណ្ឌលសុខភាព តែមិនទាន់ដល់ផងស្រាប់តែនាងបែកទឹកភ្លោះរួចក៏សម្រាលតាមផ្លូវតែម្តងទៅ។ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង ៧.៣៥នាទី។ តាមរបាយការណ៍របស់សមត្ថកិច្ជមូលដ្ឋានបានអោយដឹង ថាស្ត្រីជាម្តាយឈ្មោះ ដា សុភ័ណ្ឌ អាយុ៣៤ឆ្នាំរស់នៅភូមិដាលឃុំញ៉ាង ស្រុកអណ្តូងមាស បានអោយប្តីឌុបមករង់ចាំសំរាល នៅមណ្ឌលសុខភាពអណ្តូងមាស។ប្តីបានឌុបដោយម៉ូតូបានប្រហែលជាជាង ២គ.ម ពីផ្ទះស្រ្តីដែលមានផ្ទៃពោះបានអោយ
ប្តីឈប់បន្តិចដើម្បីបត់ជើងតូច ពេលចុះពីម៉ូតូ ដើចូលគៀនផ្លូវបន្តិចស្ត្រីមានផ្ទៃពោះនោះក៏បែកទឹកភ្លោះក្រោកមិនរួច។ គាប់ជួនបុគ្គលិកពេទ្យមណ្ឌលសុខភាពចុះទៅចាក់ថ្នាំបង្កា ដល់កុមារនៅមូលដ្ឋាន ក៏ទូរស័ព្ទមកប្រធានមណ្ឌលសុខភាពអណ្តូងមាសជួយអន្តរាគមន៏។ប្រធានមណ្ឌលសុខភាព ក៏បាន បញ្ជាអោយ ចេញរថយន្តសង្គ្រោះ នឹងឆ្មបមណ្ឌលសុខភាព ម្នាក់គឺលោកស្រី រឹទ្ធិ.សេរីរត្ន័ ដើម្បីទៅជួយសង្រ្គោះស្ត្រី កំពុងតែសម្រាលដោយឆ្មបបានទៅដល់បានជួយសម្រាល រួចរាល់ ទើបដឹកគាត់មកអោយសំរាកបន្តនៅមណ្ឌលសុខភាព។ បច្ចុប្បន្ន ម្តាយដែលមានឈ្មោះ ដា.សុភ័ណ្ឌ មានសុខភាពល្អប្រសេីរ
និទារកមានទម្ងន់២.៩kg ជាកូនស្រីទៀតផង៕ដោយ គតិ យុត្ត