សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជន

ថវិការចំនួន៨លានរៀលត្រូវបានប្រគល់ជូនផ្ទាល់ដៃគ្រួសារអតីតយុទ្ធជនពីរគ្រួសារនៅថ្ងៃទី២២ឧសភានេះ។ ពិធីនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយសមាជិក សអក សាខា ស្រុក ឃុំ ភូមិ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវសាររំលែកទុក្ខ រួមជាមួយថវិកាចំនួន ៨,០០០,០០០ រៀលជូន៖
១)លោកស្រី គន ជឺ ត្រូវជាប្រពន្ធរបស់សមាជិកអតីតយុទ្ធជនឈ្មោះ ខាត់ រ៉ន ប្រភេទនិវត្តន៍ជន ID (HA98000419) នៅភូមិអូរតាខុប ឃុំក្រាំល្វា ស្រុកសាមគ្គីមានជ័យ។
២)លោក ឌុច គឹមអៀង ត្រូវជាកូនរបស់សមាជិកអតីតយុទ្ធជនឈ្មោះ ចាប ស៊ឺ ប្រភេទគ្រួសារពលីID ( SC06000002 ) ទទួលមរណភាពនៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌។ 

បន្ទាប់ពីប្រគល់ថវិកាជូនគ្រួសារសពរួច ឯកឧត្តមប្រធាន សអក បានចុះពិនិត្យផ្ទះដែលបានសាងសង់ជូនអតីតយុទ្ធជន ឈ្មោះ ស្វាយ បូន ជាប្រភេទជនពិការ នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌។ ជាចុងបញ្ចប់ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេស សូមឲ្យសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី  ឯកឧត្តមអភិបាលខេត្ត លោកឧត្តមសេនីយទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារ ជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner