សមាជរដ្ឋសភា និងព្រឹទ្ធសភា ចាប់ផ្ដើមបន្ដពិភាក្សា​ប្រធានបទ វិស័យកសិកម្ម ខណៈ​សមាជថ្ងៃដំបូង បានបញ្ចប់នៅយប់​រំលងអធ្រាត្រឈានចូលថ្ងៃទី៣ មិថុនា

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានចាប់ផ្ដើមបន្ដទៀតនាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដែលពិភាក្សា​ប្រធានបទ​ទាក់ទង​នឹងវិស័យកសិកម្ម ក្រោមអធិបតិភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួម ពីសំណាក់សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកសមាជិកាព្រឹទ្ធសភា ៦០អង្គ/រូប និងរដ្ឋសភា ១១៩អង្គ/រូប ចូលរួម ។

គួរជម្រាបថា សមាជដែលចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី២ មិថុនា ​ជាសមាជយូរបំផុត ដែលធ្វើឡើងរហូតដល់​រំលងអធ្រាត្រឈានចូលថ្ងៃទី៣មិថុនា ។ ជាលទ្ធផល សមាជ បានពិភាក្សាលើប្រធានបទចំនួន២ គឺ ប្រព័ន្ធគាំពារសង្គម និង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​។

សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយ នៃការជួបជជែកដេញដោលគ្នា ក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំ​បាច់​ទាំង​ឡាយរបស់ជាតិ។ ជាពិសេស ជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ​ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិក​រាជរដ្ឋាភិបាល ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីបញ្ចប់សមាជ សម្តេច នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner