មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ការប្រឡងកញ្ញឯក MISS COSMO CAMBODIA 2025 នឹងនាំយក នូវវប្បធម៌ ,ទេសចរណ៍ឱ្យពិភពលោកបានស្គាល់កម្ពុជា

ភ្នំពេញ៖ ការរៀបចំព្រឹត្តការណ៍ប្រឡងជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 ជាការបង្ហាញសមត្ថភាព សម្រស់ មានទំនាក់ទំនងមិត្តភាព រវាងជាតិសាសន៍ខ្លួន និងបរទេស រួមជាមួយការនាំយកវប្បធម៌ ទេសចរណ៍ ។ល។ ទៅចែករំលែកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីកម្ពុជាបន្ថែមទៀត ។នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។

ថ្លែងក្នុងពិធីប្រកួត វគ្គផ្តាច់ព្រ័ត្រជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ លោកជំទាវ ញ៉ែម មរកត បានឱ្យដឹងថា៖ក្នុង ប្រធានបទដែលគណៈកម្មការរៀបចំដាក់សំនួរនេះការប្រឡងព្រត្តិការណ៍មួយនេះគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការ យល់ដឹងអំពីស្ត្រី កុមារ។នេះជាចំណែកមួយយ៉ាងសំខាន់សម្រាប់ផ្តល់ចំណេះដឹង និងក៏ជាការស្វែងយល់កាន់តែប្រសើរសម្រាប់ស្រ្តី និងកុមារនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាបញ្ជាក់ថាកញ្ញាឯក MISS COSMO CAMBODIA 2025 ផន ស្រីពី ដែលបានឈ្នះក្នុងការប្រកួតនេះ នឹងបន្តចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនៅវៀតណាមលើកទី២ ដែលមានការចូលរួមពីបរវរកញ្ញាមកពីប្រទេសនានាចំនួន ៨០ប្រទេស នាពេលខាងមុខ។

គួរបញ្ជាក់ថាកញ្ញា ផន ស្រីពី ក្លាយជាបវរកញ្ញាឯក Miss Cosmo Cambodia ២០២៥ ខណៈកញ្ញានឹងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាក Miss Cosmo អន្តរជាតិនាពេលខាងមុខនេះផងដែរ។

កញ្ញា ផន ស្រីពី កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កញ្ញាបានគ្រងឈុតនាដការីរបាំព្រះរាជទ្រព្យ ដែលមានអាយុកាល ១០០ឆ្នាំ ដែលធ្វើឲ្យកញ្ញាកាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងពីមួយវគ្គទៅមួយវគ្គ ស្របដែលរបាំមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យកមកសម្ដែងនៅលើឆាកបានយ៉ាងល្អឥតខ្ជោះ បើទោះបីជានាងមិនមានជំនាញជាអ្នករាំបាំជាមួយរបាំព្រះរាជទ្រព្យនេះយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែកោតសរសើចំពោះការខំប្រឹងប្រែងរបស់នាងដែរ។

កញ្ញា ផន ស្រីពី បានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតថាកាលពីអតីតនាងជាក្មេងស្រីម្នាក់ដែលបានឆ្លងកាត់ការលំបាកច្រើនក្នុងឆាកជីវិត។នាងជាក្មេងស្រីម្នាក់ដែលធ្លាប់បានត្រូវគេមើលងាយ ទៅលើសម្រស់ ពណ៌សម្បុល និងមិនឲ្យតម្លៃ ជាក្មេងស្រីម្នាក់ដែលមើលកូនឲ្យគេ លក់ខោជជុះតាមផ្សារ ដើម្បីបានលុយយកឲ្យម្ដាយទុកផ្គត់ផ្គង់ជីវភាពគ្រួសារ។ទោះបីយ៉ាងណាដើម្បីសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួនកញ្ញា បានទទួលឱកាសក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo Cambodia រហូតបាន ក្លាយជាបវរកញ្ញាឯកប្រចាំ Miss Cosmo Cambodia ២០២៥ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner