Juventus ដាក់លុយជាង១០០លានអឺរ៉ូ ត្រៀមនាំ Mauro Icardi ពី Inter Milan

អត្ថបទដោយ៖
ហេង វណ្ណា

ក្លិបជើងឯកលីគកំពូលអ៊ីតាលី Juventus ទម្លាក់លុយជាង១០០លានអឺរ៉ូ ត្រៀមនាំ ខ្សែប្រយុទ្ធ Mauro Icardi ពីក្លិប Inter Milan មកចូលរួមក្រុមនារដូវកាលថ្មី ២០១៩/២០២០។
យោងតាមប្រភពពីអ៊ីតាលីផ្ទាល់ Calciomercato Reports បានចេញផ្សាយថា ការសម្លឹងឃើញកីឡាករប្រយុទ្ធកណ្តាលអាហ្សង់ទីនរូបនេះ ដើម្បីឲ្យចាប់ដៃគូជាមួយ  Cristiano Ronaldo  ពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំង ត្រៀមប្រជែងនៅក្របខណ្ឌ UEFA Champions League។

ប្រភពខាងលើដដែល បានបញ្ជាក់ថា ជំហានដំបូងក្លិប Juventus បានផ្តល់តម្លៃខ្លួន Mauro Icardi ១១០លានអឺរ៉ូ ប៉ុន្តែក្លិប Inter Milan មិនទាន់ឆ្លើយតបនៅឡើយនោះទេ។ ទោះជាយ៉ាងណា បច្ចុប្បន្ន Juventus មិនទាន់មានអ្នកចាត់ការក្រុមនៅឡើយនោះទេ ហើយប្រសិនបើតាមដំណឹងមួយរយៈចុងក្រោយនេះ ថាអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោក Maurizio Sarri អាចមកដល់មែននោះ គាត់ប្រហែលជាកោះហៅ Gonzalo Higuain ជាជាងចាប់អារម្មណ៍លើ Mauro Icardi៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner