លោក Solskjaer តែងតាំង Ashley Young ជាប្រធានក្រុមសម្រាប់រដូវកាលថ្មី

អត្ថបទដោយ៖
ហេង វណ្ណា

ក្លិបបិសាចក្រហម Man United បានប្រកាសពីបេសក្ខភាពប្រធានក្រុមថ្មីសម្រាប់រដូវកាល ២០១៩/២០២០ ខាងមុខនេះ លោក Solskjaer សម្រេចផ្តល់យកកីឡាករ Ashley Young  ។ ក្រោយ Antonio Valencia ចាកចេញក្លិបបិសាចក្រហម Manchester United ត្រូវជ្រើសរើសតំណែងប្រធានក្រុមថ្មី ខណៈកីឡាករខាងលើនឹងចាកចេញពីទឹកដី Old Trafford នាអំឡុង ខែក្រោយនេះហើយ។ ប្រភពពី Times Sport បានឲ្យដឹងថា លោក  Ole Gunnar Solskjaer សម្រេចចិត្តមិនរើសយក Paul Pogba  ព្រោះតែខ្សែបម្រើបារាំង រូបនេះ កំពុងមិនប្រាកដប្រជាជាមួយក្លិប ខណៈមួយរយៈចុង ក្រោយនេះ Juventus និង Real Madrid កំពុងតាមប្រមាញ់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner