ក្លិបតោខៀវ ត្រៀមផ្តល់តំណែងមួយឲ្យ Petr Cech ក្រោយចូលនិវត្តន៍

អត្ថបទដោយ៖
ហេង វណ្ណា

ក្លិបតោខៀវ Chelsea បានប្រកាសផ្តល់តំណែងដ៏ដល់អតីតអ្នកចាំទីរបស់ខ្លួន កីឡាករ Petr Cech ក្រោយពីពេលចូលនិវត្តន៍ ក្នុងករណីរូបគាត់ចង់វិលត្រឡប់មកទឹកដី Stamford Bridge វិញ។ អ្នកចាំទីវ័យ៣៧ឆ្នាំខាងលើ បានប្រកាសចូលនិវត្តន៍ជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹងក្រុម Chelsea។ ប្រភពពី Sky Sports បានបង្ហើបថា Chelsea គ្រោងនឹងផ្តល់តំណែងនាយកផ្នែកកីឡាដល់ Petr Cech ដែលអ្នកគាំទ្រចាត់ទុកជាវីរបុរសរបស់ក្លិប ប្រសិនបើក្រោយចូលនិវត្តន៍ ហើយចង់វិលមករួមរស់ជាមួយក្លិបពិតមែន។

សូមរម្លឹងថា Petr Cech  បានចំណាយពេល១១ឆ្នាំ ជាមួយតោខៀវ មុនធ្វើការផ្លាស់ទៅចូលរួមជាមួយកាំភ្លើងធំ Arsenal នាឆ្នាំ២០១៥។ រយៈពេលមួយទសវត្សរិ៍នៅទឹកដី Stamford Bridge កីឡាកររូបនេះ បានជួយ Chelsea លើកពាន Premier League ៤សម័យកាល, FA Cup ៤សម័យកាល, EFL Cup ៣សម័យកាល, ពានបើករដូវកាល ២លើក, UEFA Europa League ១លើក និង UEFA Champions League ១លើក ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner