ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន

(ជប៉ុន)៖ កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន នៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមការសម្របសម្រួលរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន ។

កិច្ចប្រជុំទាំងនេះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ឆ្លៀតក្នុងឱកាសនៃជំនួបទាំងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។

គួរបញ្ជាក់ផងដែរថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Next Make ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបំពេញការងារនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ តាមរយៈកម្មវិធីនេះ និស្សិតឆ្នាំទី៣និងទី៤ត្រូវទទួលការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញបច្ចេកវិទ្យាឌីជីថល ហើយបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិត នឹងមានឱកាសទទួលបានការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានានៅប្រទេសជប៉ុន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner