គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តី ប្រកាសពីលទ្ធផលដ៏ជោគជ័យនៃកិច្ចពិភាក្សាពេញមួយថ្ងៃ ក្នុងអង្គសមាជលើកដំបូងរបស់ស្ថាប័ននីតិបញ្ញតិទាំងពីរ លើ របៀបវារៈទី៣ ស្តីពីវិស័យកសិកម្ម នៅវិមានរដ្ឋសភា នា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកអង្គសមាជចំនួន១៧៩រូប នៅពេលផ្ដើមកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័ត លើរបៀបវារៈទី៣ គឺប្រធានបទស្តីពី វិស័យកសិកម្ម។

បើយោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឱ្យដឹងថាក្នុងគោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិ ភាព និងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុ ជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ ធានាឱ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និង ព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម ជាអ្នករាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាប្រធាន បទជូនអង្គប្រជុំសមាជ។ តាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក។ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ ១៦,៧ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩ ៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១ ២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ការចូល រួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣ភាគរយ ផ្នែកផលិតកម្មសត្វ ១៥,៤ភាគរយ ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ។

អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានពិភាក្សាអំពីគោលនយោបាយ ផែនការសកម្មភាព ស្ថានភាព ជាក់ ស្តែង បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដោយមាន សមាជិកអង្គសមាជ ចំនួន ២៣រូប បានឡើងមានមតិ បញ្ចេញយោបល់។ អង្គសមាជ បានគាំទ្រទាំងស្រុងនូវ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោល នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំង មូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner