ឯកឧត្ដម សុខ ពុទ្ធិវុធ ជួបប្រជុំជាមួយក្រុមការងារធនាគារ ADB ស្ដីពី “គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)”
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ស្ដីពី “គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអំពីតួនាទីនិងភារកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល អេកូស៊ីសស្តែម (EcoSystem) អប់រំឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ថ្នាលនិងប្រព័ន្ធឌីជីថលនានានៅកម្ពុជា ៕
ដោយ ៖ ង៉ាន់ ទិត្យ



ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។