ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការស្តាប្រឡាយលូ និងស្ថានីយ៍បូមទឹក ក្នុងខណ្ឌដង្កោ និង ខណ្ឌមានន័យ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ មិថុនានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និង ខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាននូវការជនលិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថនីយ៍បូមទឹកបឹងទំពុន ,ការស្តារប្រឡាយបឹងទំពុនរហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថីឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង នៅបានជំរុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំនិងស្ថានីយ៍បូមទឹកបឹងទំពុនឱ្យបានលឿននិងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ បើតាមគម្រោង ស្ថានីយ៍បូមទឹកលូប្រាំនឹងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីដែលសាងសង់បន្ថែមនឹងរួចរាល់ ហើយដាក់ឲ្យដំណើរការបាននៅថ្ងៃទី១៥ កក្កដាខាងមុខនេះ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសប់ជាមួយមហាវិថីឈុន គង់ ដែលទីតាំងនេះ ក្រុមការងារបាននិងកំពុងតែសាងសង់ស្ពាន ដោយខណៈនោញ បានណែនាំឲ្យការដ្ឋានកាយភក់ប្រឡាយឲ្យបានធំដើម្បីឲ្យទឹកហូរបានលឿន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner