មហាជនខេត្តបន្ទាយមានជ័យ គាំទ្រនិងចូលរួមអនុវត្តសារដាស់តឿន “មនុស្សម្នាក់ ធុងសំរាមមួយ”

បន្ទាយមានជ័យ៖ក៏ដូចជាបណ្ដាខេត្តដទៃទៀតក្នុងទូទាំប្រទេសដែរ កាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋបាលខេត្តបន្ទាយជ័យ​បានប្រារព្ធទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក៥មិថុនា ឆ្នាំ២០២៥ អនុវិទ្យាល័យ​ភ្នៀត ក្រុងសិរីសោភ័ណ។អញ្ជើញចូលរួមក្នុង​ឱកាសនេះលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ​បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រកាន់យក​នូវទម្លាប់ល្អ​មានអនាម័យ ពោលគឺអនុវត្ត “មនុស្សម្នាក់ធុង សំរាមមួយ”។

ថ្លែងទៅកាន់អ្នកចូលរួមដែលជាមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាដើមដែលក្នុងដៃមានកាន់បដាពាក្យស្លោក កូនឈើទុកសម្រាប់ដាំផង លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត​បន្ទាយមានជ័យ​តាមរយៈនៃការប្រារព្ធទិវាបរិស្ថានជាតិ និង​អន្តរជាតិ​​​បានផ្តល់នូវសារអំពាវនាវថា​ដើម្បីបង្កើតបាន​នូវបរិស្ថានល្អ សោភណ​ស្រស់ថ្លា​សូមប្រកាន់យកនូវការ​អនុវត្ត”មនុស្សម្នាក់ មានធុងសំរាមមួយ​សម្រាប់ខ្លួន”​។លោកបន្ថែមថា​សំរាមកើតចេញ​ពីបុគ្គលម្នាក់។ដូច្នេះចាំបាច់យើង​ម្នាក់ៗជាអ្នកវេចខ្ចប់ទុកដាក់និងសម្អាតសំរាម​ឱ្យបានល្អ។អនាម័យ បរិស្ថានស្អាត វាផ្ដើមចេញពីយើងម្នាក់ៗ។

ដោយទឹកមុខញញឹមញញែម អ្នកស្រី លក្ខណា ក្នុងនាមជាមន្ត្រី​រាជការម្នាក់បានបង្ហាញនូវការអំពាវនាវរបស់​លោក​អភិបាល​​រង​ខេត្តខាងលើ ។អ្នកស្រីនិងក្រុមគ្រួសារនឹងចូលរួមអនុវត្ត។អ្នកស្រីបន្ថែមថា ជីវិតរស់នៅលើភពផែនដី ចាំបាច់​យើងម្នាក់ៗត្រូវ​ចូលរួមសម្អាតនូវសំរាមកាកសំណល់ រឹងរាវ គ្រប់វេលាជាប្រចាំ ដើម្បីឱ្យបរិស្ថានរស់នៅស្អាត។ មានភាព​បៃតងស្រស់ដោយដាំធ្វើការ​ដាំដើមឈើផងដែរ។

ជាការរំលឹកចុងក្រោយ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយ​បានអំពាវនាវបន្ថែមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​លើភាពស្អាតបីជាចម្បង.ទី១.ស្អាតទឹក ដោយមិនបង្ហូទឹកកខ្វក់ បោះកាកសំណល់ចូលក្នុងទឹកជាហេតុបំពុលទឹក។ ទី២.​ភាពស្អាតដី ដោយមិនត្រូវចោលសំរាមពាសវាលពាសកាលនិងស្អាតទី៣.ស្អាតខ្សល់ឬខ្សល់បរិសុទ្ធដោយកុំដុត​សំរាម​ប្លាស្ទិក ក្រណាត់និងកាកសំណល់វេជ្ជសាស្ត្រជាដើមធ្វើឱ្យបំពុលខ្សល់ជាដើម៕


ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner