ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ដល់មន្ត្រីកីឡា សិស្ស-និស្សិតក្នុងការរៀបចំ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ឲ្យបានល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព និងការងារគ្រប់គ្រងជាមួយមន្រ្តី រាជការ នៃនាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត កាលពីល្ងាចម្សិលមិញ នៅសាលប្រជុំនាយកដ្ឋានអប់រំ កាយកីឡា សិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ។

ឯកឧត្តមបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពិតជាថ្លែងអំណរគុណដល់ មន្រ្តី រាជការនៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ដែលបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍផែនការសកម្ម ភាពកីឡានៅទូទៅប្រទេសកម្ពុជា។ ឯកឧត្តមស្នើឲ្យមន្ត្រីគ្រប់រូបគប្បីត្រូវបន្តកិច្ចខិតខំពង្រឹងថែមទៀតលើវិស័យ កីឡានេះឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស គឺការបណ្តុះបណ្តាលធនធានមនុស្សតាមសាលារៀន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឲ្យមន្ត្រី គណៈកម្មការបច្ចេកទេស ដែលត្រៀមរៀបចំការប្រកួតកីឡាសិស្ស ថ្នាក់ជាតិ នាខែក្រោយនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យព្រឹត្តិការណ៍សិស្សថ្នាក់ជាតិមួយនេះទទួល បានជោគជ័យ។

ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើទៀតថា ប្រសិនបើយើងចង់បានលទ្ធផលល្អប្រសើរ នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ នោះ គឺយើងទាំងអស់គ្នាត្រូវតែខិតខំពង្រឹង បន្ថែមទៀត។
សម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់១១ប្រភេទ កីឡា រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ តេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF។ ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិនឹងធ្វើឡើងនាថ្ងៃទី១០ដល់១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner