ឯ.ឧ ងួន រតនៈ អំពាវនាវឲ្យប្រជាពុទ្ធបរិស័ទនិងប្រ ជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវរួមគ្នាថែរក្សា និងការពារនូវសុខសន្តិភាពឲ្យគង់វង់ និងពូនជ្រុំពូតផ្តុំ ដើម្បីពង្រីកនូវលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធនូវសមិ ទ្ធផលនានាក្នុងវត្តព្រះនរាយណ៍ហៅវត្តខ្វែង ស្ថិត ក្នុងភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង និង ជាម្ចាស់ផ្តួចផ្តើមនូវ ពិធីបុណ្យឆ្លងហោត្រ័យ ពុទ្ធាភិសេកត្រៃបិដក និងផ្លូវបេតុងក្នុងវត្ត ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ០៥ម៉ឺន០២ពាន់ដុល្លារអាមេរិក និងជាកម្លាំងសទ្ធាជ្រះថ្លា
ពីពុទ្ធបរិស័ទទីជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេសជាពិសេស ក្រោមគំនិតផ្តួចផ្តើមពីឯ.ឧ ងួន រតនៈ អភិបាលខេត្តនិងលោកជំទាវ, ឯ.ឧ ឯល សយ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងលោកជំទាវ និ ងវត្តមានអស់លោក លោកស្រី ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តបាត់ដំបង និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត យ៉ាងច្រើនកុះករ កាលពីព្រឹកថ្ងៃទី២២ខែឧសភានេះ។
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរនៅមូលដ្ឋានគ្រប់លំថ្នាក់ ត្រូវរួមគ្នាថែរក្សានិងការពារសុខសន្តិភាពឲ្យគង់វង់ បន្តខិតខំពូនជ្រុំពូតផ្តុំ ក្នុងការកសាងនូវសមិទ្ធផល និងត្រូវរួមគ្នាក្នុងការពង្រឹងនិងពង្រីកនូវលទ្ធិ ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាមួយរដ្ឋបាលនៅថ្នាក់ក្រោមជាតិរបស់ខ្លួន។ ជាពិសេសជាមួយមេភុមិ មេឃុំ អាជ្ញាធរស្រុក ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ទៅអនាគតដ៏យូរអង្វែងសម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។
ឯ.ឧ អភិបាលខេត្តបាត់ដំបង បានបន្តទៀតថាកន្លងមកនេះ យើងធ្លាប់មានប្រវត្តិសាស្ត្រដ៏ជូរចត់ជាមួយនិងរបបខ្មែរក្រហម បង្កឲ្យប្រទេសជាតិខ្ទេចខ្ទាំ បង្កនូវមហាវិនាសកម្ម និង មហន្តរាយយ៉ាង ធ្ងន់ធ្ងរដលកម្រឹតសូន្យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមជាតិ និងការកាប់សម្លាប់ជីវិតប្រជាពល រដ្ឋរាប់លាននាក់។ ហើយក្នុងនោះសូម្បីតែវត្តអារាម ពុទ្ធបរិស័ទ និងព្រះសង្ឃ ក៏ទទួលរងពីរបបនេះផងដែរ។ ឯ.ឧ បានរំលឹកផងដែរថា៖ មុននេះបន្តិចយើងទើបតែប្រារព្វនូវទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភាថ្មីៗនេះ ដើម្បីឲ្យយើងគ្រប់ៗរូបចងចាំពីថ្ងៃមហាវិនាសកម្មនេះនិងដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកាប់សម្លាប់ និង សង្គ្រាមកើតឡើងជាថ្មី ពីគ្រប់រូបភាពប៉ុនប៉ងដែលក្រុមជនអគតិមួយចំនួនបង្កការញុះញង់និងចង់បង្កាត់ឲ្យមានសង្គ្រាមជាថ្មីម្តងទៀត។
នៅក្នុងឱកាសនោះផងដែរឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់បង បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ ប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ នឹងមានការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ សម្រាប់អាណត្តិទី៣របស់ខ្លួ ន ដែលមានអង្គបោះឆ្នោតសរុប៨១១រូប សម្រាប់ក្នុងក្របខណ្ឌនៃខេត្តបាត់ដំបង ហើយការបោះឆ្នោតទាំងអសាកល និងជាសកល គឺយើងបានធ្វើជាទៀងទាត់តាមច្បាប់ (គ.ជ.ប)បានកំណត់។ ជាមួយនឹងសមិទ្ធផលនិងការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលយើងទទួលបានមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បាន ពីថ្ងៃជ័យជម្នះ ៧មករា១៩៧៩ រយៈពេល៤០ឆ្នាំ និងសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់និងធ្វើពលិកម្មយ៉ាងធំធេង ក្នុងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិទាំងមូល។
ជាមួយនិងសុខសន្តិភាព នេះឯ.ឧ អភិបាល ខេត្តបាត់ដំបង ក៏បានសម្តែងនូវការដឹងគុណ និងអរព្រះគុណចំពោះព្រះសង្ឃនិងបងប្អូនប្រជាពុទ្ធ បរិស័ទនៅទីនេះ ទាំងនៅទីជិតឆ្ងាយក្នុង និងក្រៅ ប្រទេស ដែលបានគាំទ្រ គោលនយោបាយគណ បក្សប្រជាជនកម្ពុជា និង ការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជាកន្លងមក ត្រូវបន្តរួមគ្នាថែរក្សាសុខស ន្តិភាពឲ្យបានគង់វង់ស្ថិតស្ថេរ ពង្រឹងនូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រូវនាំគ្នាចូលរួមក្នុងការ បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ។ជាពិសេសសម្រាប់ស្រុករបស់ខ្លួន ដើម្បីពង្រឹង នូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត។ តែកាលណាលទ្ធិ ប្រជាធិបតេយ្យកាន់តែរឹងមាំ នោះផលប្រយោជន៍វាបានកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានខ្កួន។ ដូច្នេះយើងបន្តរួមគ្នាពូនជ្រុំក្នុងការពង្រឹងអំណាចនៅមូលដ្ឋានឃុំខ្លួន ដើម្បីពង្រឹងនូវសុខសន្តិភាព និងកសាងមូលដ្ឋានខ្លួនឲ្យប្រសើរថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )