គ្រូពេទ្យកម្ពុជា សហការជាមួយ គ្រូពេទ្យ មកពីឥណ្ឌា បើកគ្លីនិកព្យាបាលជំងឺក្រលៀន ដំបូងគេនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់ការសិក្សាជំនាញផ្នែកក្រលៀន និងតំរងនោម នៅប្រទេសឥណ្ឌា បានសហការគ្នា ជាមួយក្រុមគ្រូពេទ្យ ល្បីៗមកពីមន្ទីរពេទ្យ JAYPEE និងក្រុមហ៊ុន PANACHE HEALTH SOLUCTION នៃប្រទេសឥណ្ឌា មានជំនាញខាងតម្រងនោម និងជំងឺឆ្អឹងទូទៅបើកជា គ្លីនិកព្យាបាល និងវះកាត់ ជំងឺក្រលៀន ដំបូងនៅកម្ពុជា ដោយមានឈ្មោះថា ( មន្ទីរ សម្រាក ព្យាបាល និងសម្ភពម៉ូឌែនភ្នំពេញ ) ដែលមានទីតាំងនៅផ្ទះលេខ៨៥ ផ្លូវបេតុង វត្តសំរោងអណ្តែត សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីសម្ពោធគ្លីនិកថ្មី កាលពីព្រឹកថ្ងៃទី២១ ឧសភានេះ លោក ដុកទ័រ ង៉ែត សំអូន ប្រធានមន្ទីរសម្រាកព្យាបាល និងសម្ភពម៉ូឌែនភ្នំពេញ បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាលថ្មីនេះ គឺបានប្រមូលផ្តុំ ទៅដោយក្រុមគ្រូពេទ្យមានជំនាញវិជា្ជជីវៈ និងបទពិសោធន៍យូរឆ្នាំ ក្នុងការព្យាបាលវះកាត់ ជំងឺភ្លាមៗ ដោយប្រើប្រាស់ឧបករណ៍សម្ភារៈទំនើបៗ ស្របទៅតាមស្តង់ដារបច្ចេកវិទ្យាត្រឹមត្រូវ និងមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យល្បីៗមកពីមន្ទីពេទ្យ JAYPEE ប្រទេសឥណ្ឌា ក៏ដូចជាការ ផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗ ក្នុងការព្យាបាលឲ្យគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ។

លោក ដុកទ័រ ង៉ែត សំអូន បានឲ្យដឹងថា ដោយមាន កិច្ចសហការជាមួយ និងក្រុមគ្រូពេទ្យ មកពីប្រទេសឥណ្ឌា ព្រោះថាគ្រូពេទ្យនៅទីនោះ មានបទពិសោធន៍ច្បាស់លាស់ ខាងផ្នែកក្រលៀន តំរង នោមយូរឆ្នាំ ។ ម្យ៉ាងទៀត ប្រជាជនខ្មែរយើងដែលមាន បញ្ហាជម្ងឺទាំងនេះ ពិបាកស្វែងរកការព្យាបាល ឲ្យជាសះស្បើយ និងការចំណាយច្រើនទៀតផង ដូច្នេះទើបលោកបង្កើតជាគ្លីនិកនេះឡើងនៅកម្ពុជា ។

លោកវេជ្ជបណ្ឌិត បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែធ្វើ ដំណើរទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ដើម្បីស្វែងរកសេវា និងទទួលការវះកាត់ ក្រលៀន ដែលប្រកបដោយគុណភាព ។ តែឥឡូវនេះ លោកអ្នកក៏ដូចជាប្រជាជនកម្ពុជា មិនចាំបាច់ព្រួយបារម្ភ ពីរឿងនេះតទៅទៀតឡើយ ដោយសារតែមានវត្តមានក្រុមគ្រូពេទ្យល្បីៗ មកដល់កម្ពុជាហើយ នឹងផ្តល់ជូននូវការវះកាត់ ប្រកបដោយប្រសិទ្ធភាព និងស្ទាត់ជំនាញ ក៏ដូចជាកាត់បន្ថយការចំណាយច្រើន ក្នុងការធ្វើដំណើរទៅមកទៀតផង ។

សូមជម្រាបថា ក្រៅពីមានព្យាបាលជំងឺខាងលើ មន្ទីរពេទ្យក៏មាននូវសេវាកម្មពិនិត្យជំងឺទូទៅ ផងដែរដូចជា ៖ ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺថ្លើម ក្រពះ និងពោះវៀន ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner