រុស្ស៊ីវាយប្រហារស្លាប់អ៊ុយក្រែន៥នាក់ ទាំងព្រឹក
បរទេស៖ មនុស្ស យ៉ាងហោចណាស់ ៥នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍នេះ នេះបើយោងតាមរដ្ឋាភិបាល ទីក្រុងកៀវ។
ការវាយប្រហារ របស់រុស្ស៊ីចុងក្រោយនេះ បានកើតមានលើ ទីក្រុង Kherson និង Kharkiv នេះបើយោងតាមអភិបាលក្រុង។
យោងតាមអភិបាលក្រុង Kherson លោក Oleksandr Prokudin បានឱ្យដឹងថា ការវាយប្រហារ បានកើតមានលើលើអគារខ្ពស់មួយ ក្នុងទីក្រុង បានសម្លាប់ប្តីប្រពន្ធ មួយគូ។
នៅទីក្រុង Kharkiv វិញ មានមនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង យ៉ាងហោចណាស់ ១៧ នាក់បានរងរបួស នៅក្នុងអ្វីដែលអភិបាលក្រុង លោក Igor Terekhov ហៅថា ជា “ការវាយប្រហារដ៏ខ្លាំងក្លាបំផុត” លើទីក្រុងរបស់លោក ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ជាង៣ឆ្នាំមកនេះ។
ការវាយប្រហារនេះកើតឡើង ត្រឹម១ថ្ងៃ ក្រោយពេលដែលរុស្ស៊ីបានបាញ់មីស៊ីល និងបញ្ជាដ្រូនទៅវាយលុក រដ្ឋធានីកៀវ ស្លាប់មនុស្សមួយចំនួន។ ជាការវាយប្រហារសងសឹកនឹងអ៊ុយក្រែន ដែលទើបវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត