ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ជាការរួមណែកផ្សព្វផ្សាយយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប៉ះជាមួយក្រុមបាល់ទាត់គ្រូពេទ្យសម្តេចស្ម័គ្រចិត្តសម្តេចតេជោ នាល្ងាចថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៥ នាកីឡដ្ឋានកងយោពលខេរភូមិន្ទ(ស្តាតចាស់) បានបញ្ចប់ទៅដោយមិត្តភាពសាមគ្គីភាព ដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានយកឈ្នះលើក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងលទ្ធផល២ទល់០ ។

លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលបានរៀបចំឡើងមកនេះ ក្នុងគោលបំណងរួមចំណែកបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រមូលថវិកាជួយទៅដល់មន្ទីរពេទ្យគុន្ធបុប្ផា ដែលជាមន្ទីរសង្រ្គោះកុមារដោយឥតគិតថ្លៃ។

ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជារូបនេះ បានរំលេចទៀតថា ការបំផុសផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀម១ម៉ឺននាក់ គឺជាបេសកម្មដ៏ចម្បងមួយរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាជួយដល់សង្គមជាតិ ដ្បិតពួកយើងទាំងអស់គ្នាជាពិធីករកីឡា ដែលការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌ជួយដល់សង្គមជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា មានន័យថា ការងារជួយសង្គមយើងជាកោសិការកៀគរនិងផ្សព្វផ្សាយ។

លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម សមាជិកក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រ សម្តេចតេជោ បានលើកឡើងដែរថា ការបង្កើតព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គាំទ្រយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់នេះ គឺជាការផុសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកានើតែជ្រោជ្រាបនិងងាកមកជួយសង្គមកាន់តែផុសផុល។

លោក ថា យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ដែលបង្កើតឡើង ដោយ លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ពិតជាល្អខ្លាំងណាស់ ព្រោះការជួយចំនួន១ម៉ឺនរៀលមិនច្រើននោះទេ ពលរដ្ឋយើងមានលទ្ធផលនិងចូលរួមជួយច្រើន ។ ព្រោះកន្លងមកគាត់ចង់ចូលរួមជួយដល់មន្ទីរពេទ្យក្នុងថវិកិចតួចត្រឹម១ម៉ឺនរៀលមិនដឹងត្រូវយកទៅជួយតាមណា? ។

បើយោងតាមការបញ្ជាក់ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បន្ទាប់ពីបញ្ចប់បេសកម្មការប្រកួតបាល់ទាត់សប្បុរសធម៌ យុទ្ធនាការ១ម៉ឺរៀល១ម៉ឺននាក់នេះ កម្មវិធីបន្ទាប់ទៀត នឹងត្រូវរៀបចំប្រកួតបាល់ទាត់សប្បុរសធម៌នៅខេត្តសៀមរាបមួយទៀតនៅថ្ងៃទី១៩ ខែ មីថមុនា ឆ្នាំ២០២៥ ក្រោមប្រធានបទយើងរួមគ្នាផ្តល់ឈាន សៀមរាបផ្ទះខ្ញុំ៕

រូបភាព ៖ ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner