សប្តាហ៍ទី១នៃ យុទ្ធនាការ«១ ម៉ឺនរៀល ១ ម៉ឺននាក់» នឹងរៀបចំកម្មវិធីទទួលការបរិច្ចាគនៅ ផ្លូវថ្មើរជើងមាត់ទន្លេ

(ភ្នំពេញ)៖ ដើម្បីគាំទ្រយុទ្ធនាការ « ១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដែលមានរយៈពេលពេញមួយខែមិថុនានេះ, ទៅតាមផែនការសកម្មភាព៤សប្តាហ៍ពេញ ក្នុងសប្តាហ៍ទី១នេះ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦:០០ ដោយមានសកម្មភាពសប្បុរសធម៌នានា ផ្សាភ្ជាប់ជាមួយសិស្បៈ និងវប្បធម៌, ទាំងសម័យ និង បុរាណ, រួមជាមួយការសម្តែងរួមគ្នា រវាងសិល្បករសម័យ និងបុរាណ ផងដែរ ។

ក្នុងន័យនេះ, សូមពុកម៉ែបងប្អូន និងសាធារណជន ក៏ដូចជាសប្បុរសជននានា ចូលរួមកម្មវិធីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅល្ងាចនេះ ឱ្យបានច្រើនកុះករ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner