អភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូខេត្តអញ្ជើញសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិស នៃស្រុកសំឡូត
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងព្រមទាំង ថ្នាក់ដឹក នាំមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តនិង សប្បុរសជន កាល ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្ត ស្រុកសំឡូតខេត្តបាត់ដំបងដោយនាំទៅជាមួយនូវអំណោយជាស្បៀងអាហារមួយចំនួនធំទៅផ្តល់ជូនផងដែរ។

ខណៈជួបជាមួយកងកម្លាំងប្រចាំទិសសំឡូតឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ជំនួបនេះ មិនមែនជារឿងចម្លែកនោះទេ ព្រោះជារឿយៗរដ្ឋបាលខេត្តបាត់ដំបង តែងតែចុះសាកសួរសុខទុក្ខដល់ គ្រប់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់ក្នុងស្មារតីផ្សា ភ្ជាប់រវាងមន្រ្តីរាជការនៅជួរក្រោយជាមួយកងកម្លាំងជួរមុខ ។ជាពិសេស ក្នុងស្មារតីសមរភូមិក្រោយជួយទំនុកបំរុងដល់សមរភូមិ មុខគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដោយបញ្ជាក់ពីគោល ជំហ ក្នុងការការពារនីវបូរណភាពទឹកដី និងចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការ លើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង នៅតំបន់មុំបីយកកាន់ទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែលជាយន្តការអន្តរជាតិតែមួយគត់ ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប


