ខេត្តរតនគិរី ជាខេត្តឆ្ងាយ តែរាជរដ្ឋាភិបាល មិនបានមើលរំលងទេ ដោយបានដាក់ចេញនូវគោល នយោបាយ និងការតភ្ជាប់យ៉ាងច្រើន
(ខេត្តរតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង ប្រទេស តែរាជរដ្ឋាភិបាល មិនបាន មើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល នយោបាយ និងផែនការអភិវឌ្ឍ និង ការតភ្ជាប់យ៉ាងច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ គ្រប់ វិស័យ ក្រោមស្ថិរភាព ក្រោម ម្លប់ សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើស អើងនោះ ទេ ហើយ បាន ជំរុញដល់គ្រប់ជនជាតិ ខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា ហើយធានាបាននូវឱកាសក្នុងការ ទទួល បានមនុញ្ញផល នៃ ការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពីការដកខ្លួន អំពី គម្រោងការអភិវឌ្ឍតំបន់ CLV-DTA គឺយើងរឹតតែមានការ អភិវឌ្ឍតាមព្រំដែន តាមរយៈការ អភិវឌ្ឍ ដោយយកប្រជាជនជាខឿនការ ពារ ជាតិ, ការពារទឹកដី, បើកច្រកសេដ្ឋកិច្ច, ជំរុញប្រជាជន ទៅរស់នៅ ដែលនឹងក្លាយជារបង ការពារទឹកដីប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់អំពីការអភិវឌ្ឍនៅខេត្តរតនគិរី ដោយ ថែរក្សាការពារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសការលើកកម្ពស់ទីកន្លែងជូន ប្រជាជន សម្រាប់កំសាន្តផង និងកីឡាផង។ ជាក់ស្តែង, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកាស បញ្ជាក់អំពីគម្រោងផ្លាស់ប្តូរមន្ទីរសុខាភិបាលខេត្ត ដែលមានទីតាំងនៅបឹងកន្សែង ដោយផ្លាស់ប្តូរ ទៅទីតាំងផ្សេង ប្រែក្លាយអគារដែលមានស្រាប់នៅជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ប្រជាជន អាចប្រើប្រាស់ និងជាផលប្រយោជន៍រួម។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាល ក៏បានកោត សរសើរ រដ្ឋបាលខេត្ត ដែលបានប្រែក្លាយ និងរៀបចំសួនកំសាន្តយ៉ាងស្រស់ស្អាត និងទាក់ទាញសម្រាប់ ប្រជាជនទៅសម្រាកលំហែ , លេងកីឡា, អានសៀវភៅ និង សួនកុមារ ដែលផ្តល់នូវសេចក្តីសុខ និង លើក កម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូន ប្រជា ពលរដ្ឋខេត្តរតនគិរី និងបណ្តាខេត្តតាមព្រំដែននាទិសឦសានដែលមានជំនឿទុកចិត្តលើ រាជ រដ្ឋាភិបាល និងនឹងនរក្នុងចិត្ត មិនចាញ់បោកការបំផុសកាលពីកន្លងទៅ ដោយរក្សាបានស្ថិរភាព និង ផ្សព្វផ្សាយការពិតដែលកើតមាននៅខេត្តដែលខ្លួនកំពុងរស់នៅ រក្សាបានលំនឹង និង ទប់ ស្កាត់ ការរុញស្ថានការណ៍ធ្លាក់ទៅក្នុងសភាពការមិនល្អ តាមផែនការរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ រាជ រដ្ឋា ភិបាល និងប្រជាជន គឺត្រូវរួមគ្នាតែមួយ ដោយផ្តល់សិទ្ធិសេរីភាព ផ្តល់ហិញ្ញវត្ថុ និងចាប់ឱកាស។ តួយ៉ាងការបណ្តុះបណ្តាលលើវិស័យអប់រំថ្ងៃនេះ ប្រសិនបើ រាជរដ្ឋាភិបាលខិតខំកសាងអគារសិក្សា ពង្រីកហេដ្ឋារចនាសម្ព័ន្ធជាច្រើនយ៉ាងណា បើបងប្អូន ប្រជាជន មិនពេញចិត្ត ហើយមិនជំរុញកូនៗចូលរៀន នោះក៏មិនទទួលបានផលវិជ្ជមានដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

