ប៉េរូរឹបអូសបង្គួយ១១០ក្បាល ប៉ងយកធ្វើថ្នាំ

បរទេស ៖ អាជ្ញាធរប្រទេសប៉េរូ បានរឹបអូសសត្វបង្គួយ ចំនួន ១១០ក្បាល ដែលគេប៉ុនប៉ង ប្រើប្រាស់ធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺ។

សេវាព្រៃឈើ និងសត្វព្រៃជាតិ ហៅកាត់ Serfor របស់ប្រទេស ស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បាននិយាយថា អាជ្ញាធរប៉េរូបានរឹបអូស បង្ការកុំឲ្យពួកឈ្នួញ យកទៅប្រើប្រាស់ដោយខុសច្បាប់ សម្រាប់ការព្យាបាល បែបឱសថបុរាណ នៅភាគខាងត្បូង ប្រទេសប៉េរូ។

អាជ្ញាធរបានអះអាងថា សត្វបង្គួទាំងនេះ ជាទូទៅ ត្រូវបានគេរក្សាទុកក្នុងកែវ ដែលមានជាតិអាល់កុល ហើយត្រូវបានគេលក់ដោយខុសច្បាប់ ដោយចាត់ទុកថា ជាវិធីព្យាបាល ជំនួសឱសថរុក្ខជាតិ។

អ្នកឯកទេស បានគូសបញ្ជាក់ថា បើតាមបែបវិទ្យាសាស្ត្រ សត្វទាំងនេះ មិនអាចព្យាបាលជំងឺបានទេ។ ការធ្វើអាជីវកម្មសត្វព្រៃ ត្រូវបានហាមឃាត់ ហើយបើបំពាន អាចពិន័យជាប្រាក់ ១៥ ម៉ឺនដុល្លារ សម្រាប់ប្រទេសប៉េរូ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner