ខេត្តកណ្តាល ដណ្តើមបានមេដាយមាសឈរលើកំពូលតារាង ក្នុងការប្រកួតហែលទឹក កីឡាសិស្សថ្នាក់ជាតិ ២០២៥

(ភ្នំពេញ)៖ អត្តពលិកខេត្តកណ្តាលបានបង្ហាញសមត្ថភាពដ៏លេចធ្លោខ្លាំងក្នុងប្រភេទកីឡាហែលទឹក ដោយដណ្តើមបាន មេដាយមាស ៥ គ្រឿង, បណ្ដាលឲ្យឈរកំពូលតារាងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ៖ “កីឡាដើម្បីបង្កើនបញ្ញាស្មារតី”។ ការប្រកួតហែលទឹក ត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធខ្មែរហែលទឹក ដោយមានការចូលរួមពីរាជធានីខេត្តចំនួន ៧ រួមមាន៖ ភ្នំពេញ បាត់ដំបង កណ្តាល កំពង់ចាម ព្រៃវែង ស្ទឹងត្រែង និងបន្ទាយមានជ័យ។ ចំនួនអ្នកចូលរួមសរុបមាន ៤៧នាក់ (ប្រុស ២៤នាក់ ស្រី ២៣នាក់) រួមទាំងគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស។

ក្នុងពិធីបិទកាលពីថ្ងៃទី ៨ មិថុនា លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានលើកឡើងថា ព្រឹត្តិការណ៍នេះជាជំហានសំខាន់មួយក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេង និងជារបៀបមួយដើម្បីជ្រើសរើសធន់ធានឆ្នើមៗសម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។

លទ្ធផលមេដាយ ៖ខេត្តកណ្តាល ៖ មាស ៥ ប្រាក់ ១ សំរិទ្ធ ២ ។ ភ្នំពេញ ៖ មាស ៣ សំរិទ្ធ ២ ។ ព្រៃវែង ៖ មាស ២ ,ប្រាក់ ៤ ,សំរិទ្ធ ១ ។ កំពង់ចាម ៖ មាស ២ ,ប្រាក់ ៣ ,សំរិទ្ធ ៨ ។ បាត់ដំបង ៖ មាស ២ ,ប្រាក់ ២ ,សំរិទ្ធ ១ ។ បន្ទាយមានជ័យ ៖ មាស ២ ,ប្រាក់ ១ ,សំរិទ្ធ ១ ។ ស្ទឹងត្រែង ៖ ប្រាក់ ៥ ,សំរិទ្ធ ១ ។

សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានបំណងជំរុញការចូលរួមរបស់សិស្សានុសិស្សនៅតាមវិទ្យាល័យក្នុងប្រទេសឲ្យកាន់តែច្រើនជាងមុន៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner