ជប៉ុនធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំប្រចាំឆ្នាំ

តូក្យូ ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតខ្នាតយក្សប្រចាំឆ្នាំ នៅជើងភ្នំ Fuji ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ។

សមយុទ្ធទ្រង់ទ្រាយធំនេះ គឺជាលើកទី៦៧ហើយ ដែលបានធ្វើឡើងនៅតំបន់ហ្វឹកហាត់ Higashi-Fuji របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងខេត្ត Shizuoka។

សមយុទ្ធនេះផ្តោតសំខាន់លើការហ្វឹកហាត់ទម្លាក់គ្រាប់បែកលើគោលដៅសត្រូវ ក្នុងចំណោមបេសកកម្មសំខាន់ៗ រួមមានទាំងការដណ្តើមយកកោះមកវិញ ក្នុងករណីមានការឈ្លានពាន។

ទន្ទឹមគ្នា ឧបករណ៍ការពារត្រូវបានដាក់ពង្រាយនៅទីតាំងសមយុទ្ធ រួមទាំងប្រព័ន្ធបាញ់បង្ហោះដែលទើបបង្ហាញថ្មី សម្រាប់កាំជ្រួចបាញ់ពីដីទៅកប៉ាល់ ដែលទើបធ្វើទំនើបកម្ម។ ជប៉ុនគ្រោងប្រើប្រាស់កាំជ្រួច នេះ វាយ ប្រហារ លើ មូលដ្ឋាន សត្រូវ ក្នុងករណីផ្ទុះសង្គ្រាម។

មន្ត្រីកងកម្លាំងស្វ័យការពារជើងគោកជប៉ុននិយាយថា សមយុទ្ធនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់គ្រាប់រំសេវចំនួន ៧៦,៦តោន មានតម្លៃប្រហែល ៦លានដុល្លារ ហើយសមយុទ្ធនេះ បានបញ្ចប់កាល ពីយប់ថ្ងៃអាទិត្យ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner