៦ប្រភេទកីឡាទូក នឹងធ្វើការប្រណាំងប្រជែងក្នុងការប្រកួតជើងឯកថ្នាក់ជាតិ-ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥
(ខេត្តស្វាយរៀង)៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៉ីងកម្ពុជា នឹងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក”ង” ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ដែលនិងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ការប្រកួតនេះ សហព័ន្ធបានរៀបចំ ក្រោមគម្រោងថវិកាគាំទ្រ របស់ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង ដាក់ឱ្យប្រកួតប្រជែងលើ៦ប្រភេទទូក និង13វិញ្ញាសា មានដូចជា៖១.ទូកប្រណៃណី ទូក”ង”ចំណុះ២២នាក់ ខ្នាតអន្តរជាតិផ្នែកបុរស (ទូកឈើ) ប្រកួតលើវិញ្ញាសា៨០០ម៉ែត្រ ។
២. ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ចំណុះ១២នាក់ មានទាំងផ្នែក បុរស និងនារី ធ្វើការប្រកួតលើ២វិញ្ញសចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសា ចម្ងាយ២០០ម៉ែត្រ បុរសនិងនារី។ ៣.ប្រភេទទូក ផ្កាចារខ្នាតអន្តរជាតិ ចំណុះ៥នាក់ មានទាំងផ្នែកបុរសនិងនារី ចម្ងាយ២០០ម៉ែត្រ។៤. ប្រភេទ ទូកកានូ.ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង មានទាំងបុរស និងនារី មានដូចតទៅ ១.វិញ្ញាចម្ងាយ២០០ម៉ែត្រ ទូកកានូ C1 ។ ២.វិញ្ញាសា ចម្ងាច២០០ម៉ែត្រទូកកាយ៉ាកK1។ ៣.វិញ្ញាសាចម្ងាយ៨០០ម៉ែត្រទូករ៉ូអ៉ីង 1X។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ប្រធានសមាគមកីឡាប្រណាំងទូកទូទាំង រាជធានី-ខេត្តទាំងអស់រួសរាន់ដាក់ពាក្យចូលរួមការប្រកួតខាងលេីចាប់ពីថ្ងៃប្រកាសជូនតំណឹងនេះតទៅ នៅជាន់ទី៣បន្ទប់លេខ៣ នៃអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយនិងត្រូវបិទបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥។ -ចំពោះពាក្យស្នើសុំចូលរួមការប្រកួតរួមមាន៖
១.ពាក្យចូលរួមប្រកួតចំនួន៣ច្បាប់ ២.កិច្ចសន្យាចំនួន៣ច្បាប់ ៣.បញ្ជីរាយនាម ប្រតិភូក្រូបង្វឹក កីឡាករកីឡាការិនីចំនួន៣ច្បាប់ ៤អាល់ប៉ុមបិទរូបថតថ្មីទំហំ4cmx6cmម្នាក់ៗចំនួន៣ច្បាប់ ៥.រូបថតប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន២សន្លឹក។
បញ្ជាក់ ៖ ចំពោះបងប្អូនសាធារណជនទាំងអស់ ដែលមានក្រុមចំណុះទូក ហើយមានបំណងចង់ចូលរួមការប្រកួត ក្នុងកម្មវិធីខាងលើនេះ បងប្អូនអាចដាក់ពាក្យចូលរួមប្រកួតបានផងដែរ។ រាល់ការចំណាយ លេីស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរ ជាបន្ទុករបស់សមី ក្រសួង មន្ទីរ រាជធានីខេត្ត៕
ដោយ ៖ ជាវ ចន្ធូ








