ពលរដ្ឋ និងចាស់ជរាជួបការលំបាកចំនួន ៦៩ គ្រួសារបានទទួលអំណោយមនុស្សធម៌ពី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖ លោកជំទាវ កែវ ច័ន្ទមុនី និងឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងកាលពីចុងសប្ដាហ៍នេះបានជួបសំណេះសំណាលនិងនាំអំណោយមនុស្សធម៌របស់ក្លឹប រ៉ូតថារី ភ្នំពេញ សេនត្រល់ផ្តល់ជូនប្រជាពលរដ្ឋនិងចាស់ជរាជួបការលំបាកចំនួន ៦៩គ្រួសារ។
ពិធីបានប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ។អំណោយមាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងសម្ភារៈប្រើប្រាស់មួយចំនួន ។លោក ឈួន សេរីវិចិត្រ ប្រធានក្លឹបរ៉ូតថារី ភ្នំពេញ សេនត្រល់ បានឱ្យដឹងថា ក្លឹបរបស់លោកមានការចូលរួមពីអាជីវករ សិប្បករនិងក្រុមហ៊ុននានា បានរួមគ្នាបង្កើតជាក្លឹប ដើម្បីការងារមនុស្សធម៌ ៕ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។