លោក Trump ថា ទំនាក់ទំនងលោកជាមួយលោក Musk ចប់ហើយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទំនាក់ទំនងរវាងលោក និងលោកមហាសេដ្ឋី Elon Musk បានចប់ហើយ បន្ទាប់ពីជម្លោះពាក្យសម្តីយ៉ាងតឹងសរសៃករនៅលើបណ្តាញសង្គម។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយសារព័ត៌មាន NBC News លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ថា លោកមិនមានគម្រោងជួសជុលទំនាក់ទំនង និងជជែកជាមួយលោក Musk ក្នុងពេលឆាប់ៗនេះទេ… ពីព្រោះខ្ញុំរវល់ធ្វើកិច្ចការផ្សេងទៀត។
ជាមួយគ្នានេះ លោក Trump បានព្រមានធ្ងន់ៗថា លោក Musk នឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរ បើសិនគាត់ផ្តល់មូលនិធិដល់បេក្ខជនគណបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ប៉ុន្តែលោក Trump មិនបានបញ្ជាក់លំអិតថាតើអ្វីដែលជាផលវិបាកទាំងនោះទេ។
ទំនាក់ទំនងផ្អែមល្អែម ប្រែក្លាយជាជម្លោះរវាងលោក Trump និងលោក Musk បានផ្ទុះឡើងបន្ទាប់ពីមេធំ SpaceX និង Tesla បានរិះគន់គោលនយោបាយពន្ធរបស់លោក Trump៕
ប្រភព ៖ ស៊ីនហួ ប្រែសម្រួល ៖ ឈឹម ទីណា
