លោក Trump ថ្លែងការពារ ការដាក់ទ័ពបង្ក្រាបបាតុករ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងការពារ ការដាក់ពង្រាយកងទ័ព បង្ក្រាបបាតុកម្ម ដោយអះអាងថា ជាការធានាច្បាប់ និងសណ្តាប់ធ្នាប់។
ការអះអាងនេះ ក្រោយពេល១ថ្ងៃ ដែលកងទ័ពរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់ទីក្រុង Los Angeles បង្ក្រាបចាស់ដៃ លើក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងការអនុវត្តបទបញ្ជា និរទេស ឬ បណ្តេញជនគ្មានឯកសារ របស់លោក Trump។
កាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយទៀតថា «យើងកំពុងសម្លឹងមើល ឱកាស ដាក់កងទ័ពគ្រប់ទីកន្លែង..យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើង ចំពោះប្រទេសរបស់យើង នោះទេ»។
កាលពីថ្ងៃសៅរ៍ មានការប៉ះទង្គិច រវាងមន្ត្រីអនុវច្បាប់ជាមួយហ្វូងមនុស្ស ដែលមានកំហឹង ចំពោះការវាយឆ្មក់លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងពេលមានការអន្តរាគមន៍ ពីសំណាក់កងទ័ព៕





ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត