ម៉ិកស៊ិកថាពលរដ្ឋខ្លួននៅអាមេរិក មិនមែនជាឧក្រិដ្ឋជន

បរទេស ៖ ប្រធានាធិបតី នៃប្រទេស ម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ជនចំណាកស្រុកម៉ិកស៊ិក ទៅអាមេរិក «មិនមែនជាឧក្រិដ្ឋជន» ទេ។ ជាការលើកឡើង បន្ទាប់ពីការវាយឆ្មក់ ចាប់ខ្លួនជនអន្តោប្រវេសន៍ នៅទីក្រុង Los Angeles។

គួរកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោក Trump សន្យាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹង លើជនចំណាកស្រុក ដែលគ្មានឯកសារ ដោយលោកបានប្រដូចទៅនឹង «បិសាច» និង «សត្វ»។

ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោកស្រី ប្រធានាធិបតីម៉ិកស៊ិក បានថ្លែងការពារ ជនចំណាកស្រុក ដោយលើកឡើងថា
«ប្រជាជនម៉ិកស៊ិកដែលរស់នៅសហរដ្ឋអាមេរិក គឺជាបុរស និងស្ត្រីដ៏ល្អ…ជាមនុស្សស្មោះត្រង់ ដែលបានទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជីវិតល្អប្រសើរ សម្រាប់ខ្លួនឯង និងផ្គត់ផ្គង់គ្រួសារ របស់ពួកគេ…ពួកគេមិនមែន ជាឧក្រិដ្ឋជនទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Trump បានឲ្យដាក់ពង្រាយទ័ពរាប់រយនាក់ បង្ក្រាបលើបាតុករ ដែលតវ៉ាប្រឆាំងនឹង ការវាយឆ្មក់ លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ អំឡុងការប៉ះទង្គិចគ្នា ។

បើតាម លោកស្រី Claudia អំឡុងការឆ្មក់ របស់មន្ត្រីអន្តោប្រវេសន៍
កាលពីចុងសប្តាហ៍ ក៏មានជនជាតិម៉ិកស៊ិក ៣៥នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner