ប្រមុខក្រសួងការពារជាតិ ៖ អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុបាន សរសេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ។»
ឯកឧត្តម ទៀ សីហា សរសេរដូច្នេះ នៅគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីបុគ្គល អែម ពិសិដ្ឋ សកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ យកឯកសណ្ឋានកងទ័ព ថតវីដេអូសម្ដែងផ្សព្វផ្សាយលើបណ្ដាញសង្គម។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា វីដេអូដែលបុគ្គល អែម ពិិសិដ្ឋ ផ្សពផ្វាយ គឺមានចរិតញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែន ។
ទាក់ទិនទៅនិងបញ្ហានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ក៏មើលឃើញផងដែររថា បញ្ហានេះ មិនអាចយកមកលេងសើចអញ្ចឹងបានទេ។
លោកបន្ថែមថា ប្រសិនបើបណ្ដែតបណ្ដោយនោះនាំទៅដុតរោកំហឹងជាតិសាសន៍ បង្កើតឱ្យមានទស្សនៈភាន់ច្រឡំ និងបាត់បង់ជំនឿចិត្តចំពោះរាជរដ្ឋាភិបាល ដែលជាការហុចដងដាវឱ្យបច្ចាមិត្រ។
ឯកឧត្តម បណ្ឌិរូបនេះគូសបញ្ជាកថា «ហេតុផលនេះ ខ្ញុំតែងនិយាយថា ត្រូវបណ្ដុះស្មារតីជាតិ មនសិការជាតិដល់យុវជន តាំងពីកុមារតូច។»
ជុំវិញគណនី Tik Tok ឈ្មោះ ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា: ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ ” Amy Richard310″ និង ហ្វេសប៊ុក ឈ្មោះ ” Piseth PG EM” បានផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។
បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ៕








ដោយ ៖ ង៉ាន់ ទិត្យ