EU សន្យាត្រៀមជាង១ពាន់លានដុល្លារ ការពារមហាសមុទ្រ

បរទេស ៖ សហភាពអឺរ៉ុប (EU) បានសន្យាថា នឹងត្រៀមកញ្ចប់ថវិកា ១ពាន់លានអឺរ៉ូ ឬ ជាង១,១ពាន់លានដុល្លារអាមេរិក យកទៅប្រើប្រាស់ ផ្តោតលើការ ការពារមហាសមុទ្រ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសបែបនេះ ក្នុងអំឡុងសន្និសីទមហាសមុទ្រ អង្គការសហប្រជាជាតិ ហៅកាត់ UNOC នៅទីក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃចន្ទ។ លោកស្រីបញ្ជាក់ថា នេះគឺជាការវិនិយោគ ក្នុងគម្រោងចំនួន ៥០ ទាក់ទងនឹងមហាសមុទ្រពិភពលោក។

លោកស្រីបានបន្ថែមថា «គោលដៅរបស់យើង គឺធ្វើឱ្យ២០ភាគរយ នៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់អឺរ៉ុប មានជីវិតឡើងវិញ នៅត្រឹមឆ្នាំ២០៣០»។

អំឡុងវេទិកា នាពេលនោះ មេដឹកនាំពិភពលោក បានអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹង ដើម្បីគ្រប់គ្រងការជីកយករ៉ែ នៅសមុទ្រជ្រៅ និងបានព្រមាន ប្រឆាំងនឹងការប្រណាំងប្រជែង ដើម្បីទាញយកប្រយោជន៍ ពីបាតសមុទ្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner