លោក Elon Musk ជឿថា ឆ្នាំនេះ SpaceX នឹងកើបលុយជាង ១៥ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ លោកមហាសេដ្ឋី Elon Musk មានជំនឿថា SpaceX អាចនឹងកត់ត្រាប្រាក់ចំណូលសរុបបាន ១៥.៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥នេះ ដោយសារតែការកើនឡើងនៃភាពលេចធ្លោរបស់ក្រុមហ៊ុនផលិតរ៉ុក្កែត នៅក្នុងវិស័យអវកាសពាណិជ្ជកម្ម។

ការព្យាករបែបនេះរបស់លោកមហាសេដ្ឋី Musk គឺពឹងផ្អែកលើអាជីវកម្មសំខាន់ៗចំនួនពីរ គឺសេវាបាញ់បង្ហោះរ៉ុក្តែត Falcon 9 និងសេវាអ៊ីនធឺណិតផ្កាយរណប Starlink។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន SpaceX បានពឹងផ្នែកយ៉ាងខ្លាំងលើការកើនឡើងតម្រូវការសម្រាប់សេវាកម្មបាញ់បង្ហោះយានអាវកាសទៅកាន់ទីអវកាស និងសេវាកម្មផ្តល់សេវាអ៊ីនធឺណិត តាមរយ:ផ្កាយរណប ដើម្បីបង្កើតប្រាក់ចំណូល។

នៅឆ្នាំ២០២៤ SpaceX បានបំបែកកំណត់ត្រាជាមួយការបាញ់យានអវកាសចំនួន ១៣៤ដង ហើយមានគោលដៅបាញ់ចំនួន ១៧០ដងនៅឆ្នាំ២០២៥នេះ។ ហើយបច្ចុប្បន្ន SpaceX កំពុងអភិវឌ្ឍប្រព័ន្ធរ៉ុក្កែត Starship កម្ពស់ ១២២ម៉ែត្រ ដែលលោកមហាសេដ្ឋី Elon Musk បាននិយាយថា នឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ប្រាក់ចំណូលដល់ក្រុមហ៊ុនបន្ថែមទៀត ជាមួយនឹងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ។

យ៉ាងណា ប្រាក់ចំណូលចម្បងបច្ចុប្បន្នរបស់ SpaceX ត្រូវបានជំរុញភាគច្រើន ដោយការបាញ់បង្ហោះយាន Falcon 9 និងសេវាកម្មផ្តល់អ៊ីនធឺណិតតាមរយ:ផ្កាយរណប Starlink។ Starlink ត្រូវបានរំពឹងថា នឹងរកបានប្រាក់ចំណូល ១២,៣ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ បន្ទាប់ពីត្រូវបានដាក់ពង្រាយរាប់ពាន់គ្រឿងលើលំហរអាកាស និងផ្តល់សេវាទៅកាន់បណ្តាក្រុមហ៊ុនធំៗ រដ្ឋាភិបាល និងប្រទេសជាច្រើនរួចមកហើយ នៅជុំវិញពិភពលោក។

យោងតាមប្រភពពីមនុស្ស ៦នាក់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមេសាថា SpaceX និងដៃគូពីរទៀតបាននាំមុខគេក្នុងគម្រោងបង្កើតប្រព័ន្ធខែលការពារកាំជ្រួច “Golden Dome” របស់លោកប្រធានាធិបតីអាមេរិក Donald Trump៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner