៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជានៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់
(ភ្នំពេញ)៖ តម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។
- ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧%
- ការនាំចេញទៅជប៉ុន កើនឡើង ២១,៨%
- ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%
- ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១%
- ការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%
សូមអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិមួយនេះ។
សូមបងប្អូនបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕
ដោយ ៖ ង៉ាន់ ទិត្យ

