ម្ចាស់មកុដ Miss Cosmo Cambodia កញ្ញា ផន ស្រីពី នឹងឡើងប្រកួតលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជានៅថ្ងៃខាងមុខនេះហើយ

(ភ្នំពេញ)៖ ម្ចាស់មកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងកម្មវិធីប្រកួត និងម៉ូដសម្លៀកបំពាក់ ដែលទទួលបានការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំងជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន ។

ទោះបីពេលនេះនាងមិនទាន់ឈានជើងឡើងលើឆាក Miss Cosmo International ក៏ពិតមែន ប៉ុន្តែកញ្ញា ស្រីពី កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងក្លាទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស ។

បន្ទាប់ពីជោគជ័យក្រោយពិធីឡើងគ្រងរាជ្យ កញ្ញាផន ស្រីពី ត្រូវបានគេអញ្ជើញឱ្យបង្ហាញខ្លួនជាតារាបង្ហាញម៉ូដដ៏លេចធ្លោ ដោយទទួលបានតួនាទីដ៏ល្បីល្បាញជាមុខមាត់ដំបូង និងជាវីដេតក្នុងកម្មវិធីបង្ហាញម៉ូដជាច្រើន ។ ក្នុងចំណោមនោះក៏មានការអញ្ជើញដែលបានរំពឹងទុកយ៉ាងខ្លាំងទៅកាន់កម្មវិធី MOON FASHION SHOW, Vietnam International Fashion Week 2025, និង Cosmo Carnival ដ៏រស់រវើកដោយធនាគារ NAM A BANK ផងដែរ។

ក្នុងកម្មវិធី Vietnam International Fashion Week ស្រីពីបានបង្ហាញពីភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់នាង ដែលទាក់ទាញខ្លាំងក្នុងបណ្តុំជាច្រើនពីអ្នករចនាល្បីដូចជា Hà Nhật Tiến ជាមួយ L’oreal, Ivan Trần និង Valenciani ។ មិនថាការស្លៀកពាក់បែបទំនើបទាន់សម័យ សំលៀកបំពាក់ដ៏អស្ចារ្យ ឬម៉ូតដែលបំផុសគំនិតនោះទេ នាងបាននាំយករូបរាងនីមួយៗប្រកបដោយភាពឆើតឆាយ ភាពរឹងមាំ និងថាមពលរបស់នាងមិនអាចប្រកែកបាន។

បើតាមការបញ្ជាក់ប្រាប់ពីលោកស្រី Tiffany Vu នាយកជាតិនៃ Miss Cosmo Cambodia បានឱ្យដឹង ថា “ផន ស្រីពី គឺជាតំណាងរបស់ Miss Cosmo Cambodia ដែលប្រកបដោយភាពស្រស់ស្អាត ថាមពល និងពោរពេញដោយសក្តានុពល”។ “នាងកំពុងបង្កើតស្តង់ដារថ្មីមិនត្រឹមតែក្នុងការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក្នុងការបង្ហាញម៉ូដផងដែរ”។

ជាមួយនឹងការកើនឡើងនៃអ្នកគាំទ្ររបស់នាង ការបង្ហាញខ្លួនជាអន្តរជាតិ និងវត្តមានប្រព័ន្ធផ្សព្វផ្សាយដែលមិនធ្លាប់មាននោះ ស្រីពី បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន និងអ្នកជំនាញផ្នែកឧស្សាហកម្មដូចគ្នាផងដែរ។ ទាំងនេះបានបញ្ជាក់ឲ្យឃើញពីទំនុកចិត្ត និងភាពទាក់ទាញរបស់នាងនៅលើវិថីមួយនេះ គឺជាសញ្ញាសន្យាដ៏អស្ចារ្យ ខណៈដែលនាងត្រៀមធ្វើជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo International 2025 នាពេលខាងមុខ។

ក្នុងនាមជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា ផន ស្រីពី មិនត្រឹមតែជារាជិនីសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណាងដែលកំពុងកើនឡើងក្នុងពិភពម៉ូដ និងកម្សាន្តផងដែរ ។ ឆាកពិភពលោកកំពុងរង់ចាំ ហើយកម្ពុជាកំពុងមើលដោយមោទនភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner