ក្រសួងព័ត៌មានរៀបចំកិច្ចប្រជុំស្ដីពីការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃតាមស្ថានីយទូរទស្សន៍

ភ្នំពេញ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានអញ្ជើញ​ម្ចាស់ស្ថានីយ​ទូរទស្សន៍ទាំងអស់ ចូលរួមកិច្ចប្រជុំស្តីពីការចាក់ផ្សាយខ្សែភាពយន្តនិងវីដេអូថៃនៅតាមបណ្តាស្ថានីយទូរទស្សន៍ កំពុងដំណើរការផ្សាយ​នៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំព្រះវិហារទីស្តីការក្រសួង។

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីក្រសួងបានជូនដំណឹងកាលពីថ្ងៃទី១២ ខែមិថុនា ដល់​ម្ចាស់ស្ថានីយទូរ​ទស្សន៍ថា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍​ទាំងអស់នៅកម្ពុជាបញ្ឈប់​ការ​ចាក់ផ្សាយ ខ្សែភាពយន្តថៃគ្រប់​ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។

ដោយឡែកនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈបានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការ​នាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀត​ជាកំហិត។

ដោយឡែកសហព័ន្ធប្រដាល់គុណខ្មែរប្រាប់ស្ថានីយទូរទស្សន៍ទាំងអស់ឱ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនី​ជនជាតិថៃ ចាប់ពីថ្ងៃទី១៣ ខែមិថុនាតទៅ។បន្ទាប់ពីទទួល​សេចក្តីណែនាំនេះ​ស្ថានីយទូរទស្សន៍មួយចំនួន​ក៏បានប្រកាសអនុវត្តភា្លមៗផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner