អាល្លឺម៉ង់បន្ថែមជំនួយយោធា ២ពាន់លានដុល្លារដល់អ៊ុយក្រែន
កៀវ ៖ ប្រទេសអាល្លឺម៉ង់បានប្រកាសនឹងបន្ថែមជំនួយយោធា ២.២ពាន់លានដុល្លារដល់អ៊ុយក្រែននៅក្នុងឆ្នាំនេះ ចំពេលដែលរុស្ស៊ីបង្កើនការវាយប្រហារប្រឆាំងអ៊ុយក្រែន។
កញ្ចប់ជំនួយយោធាថ្មីនេះ ត្រូវបានប្រកាសក្នុងកំលុងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ធ្វើសន្និសីទកាសែជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងទីក្រុងកៀវ។
លោក Pistorius និយាយថា កញ្ចប់ជំនួយថ្មីនេះ អាចនឹងរួចរាល់ក្នុងពេលប៉ុន្មានសប្តាហ៍ ឬខែខាងមុខនេះ នៅពេលការសម្រេចចិត្តត្រូវបានធ្វើឡើងនៅក្នុងសភា។
លោក Pistorius បានបញ្ជាក់ថា បូកបន្ថែមទាំងកញ្ចប់ជំនួយថ្មីនេះ នាំឲ្យជំនួយសរុបរបស់អាល្លឺម៉ង់សម្រាប់កើនដល់ជាង ១០ពាន់លានដុល្លារនៅឆ្នាំនេះ។ ទីក្រុងប៊ែរឡាំងបានផ្តល់ជំនួយចំនួន ៨ពាន់លានដុល្លាររួចហើយសម្រាប់អ៊ុយក្រែន។
ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ ការបង្កើនមូលនិធិនេះ នឹងត្រូវប្រើជាហិរញ្ញប្បទានគាំទ្រផែនការអាល្លឺម៉ង់ជួយអ៊ុយក្រែន ផលិតកាំជ្រួចរយៈចម្ងាយឆ្ងាយដោយខ្លួនឯង។
បើតាមការអះអាងរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីខែមុន ប្រទេសទាំងពីរនឹងរួមគ្នាអភិវឌ្ឍប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយ ទប់ទល់នឹងការប្រហាររបស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា