ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទជាស្ថាពរដោយភាគីកម្ពុជា

បាត៖ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទជាស្ថាពរដោយភាគីកម្ពុជា
។នេះបើ​តាម​ការ​បញ្ជាក់ពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់​ដំបង។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះថា នៅថ្ងៃទី១៣ខែមិថុនា វេលាម៉ោង ១០និង២០នាទីព្រឹកនេះ ច្រកទ្វារព្រំដែនអន្តរ​ជាតិដូង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី ត្រូវបានបិទជាស្ថាពរ លែងឱ្យមាន ការចេញ -ចូលមនុស្ស ទំនិញ កសិផល ។ចំណែកបងប្អូនប្រជា​ពលរដ្ឋខ្មែរ បងប្អូនពលករខ្មែរ ចូលមកក្នុងប្រទេសកម្ពុជា​វិញគឺបើកឱ្យចូលបាន​ ប៉ុន្តែចេញទៅប្រទេសថៃពុំ​អនុញ្ញាតឱ្យចេញទេ ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បញ្ជាក់ថា នេះជាការអនុវត្តតាមណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ៕
ដោយ៖ អ៊ុក សំអាន ប.ប

ads banner