ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារនៅខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌សម្រាលការលំបាក ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារដែលមានដូចជា ចាស់ជរាគ្មានទីពឹង៣គ្រួសារ ស្ត្រីម៉េម៉ាយ៧គ្រួសារ ពលរដ្ឋទីទ័លក្រលំបាក១១គ្រួសារ ជនមានពិការភាព៦ក្រួសារ អ្នកផ្ទុកមេរោគអេដស៍២គ្រួសារ និងអ្នកមានជំងឺរាំរ៉ៃ១គ្រួសារ រស់ក្នុងភូមិអូរខ្ជារ និងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជ្រាបការផ្សព្វផ្សាយអប់រំសុខភាពនិងអនាម័យដោយផ្ទាល់ព្រោះថា ការអប់រំសុខភាពនិងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចជានៅពេលនេះដែរគឺប្រជាពលរដ្ឋភាគច្រើនមានរបរញែកសំរាមអេតចាយដូច្នេះសូមពាក់ម៉ាស់ និងត្រូវមានអនាម័យជានិច្ច ហើយមានតែការថែទាំសុខភាពឱ្យបានល្អតាមរយៈការរស់នៅមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុក និងត្រូវផឹកទឹកឆ្អិន ជាពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជា ផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។

អំណោយផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន រួមជាមួយថវិការបស់សាខាផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner