សម្តេចតេជោ​ ហ៊ុន​ សែន​ គាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ

សម្តេចតេជោ​ ហ៊ុន​ សែន​ គាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង។ សម្តេចតេជោ បានបន្តទៀតថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។

សម្តេចតេជោបន្តថា​ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។

យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ីនធឺណិត ទី២ឈប់ឱ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕
ដោយ៖ពលជ័យ

ads banner