សម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់លើបណ្ដាញសង្គមនារសៀលថ្ងៃទី១៣មិថុនា ឆ្នាំ២០២៥ ថា ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៃខេត្តបាត់ដំបង។

ថៃ ដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះ កកស្ទះនៅព្រំដែន ក្រោយកម្ពុជាបិទ ។

សូមបងប្អូនកសិករថៃ ដែលកំពុងប្រមូលផល ទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯង ព្រោះកម្ពុជា នឹងបើកច្រកនេះឡើងវិញ តែពេលណា ច្រកព្រំដែនទាំងអស់ ដែលយោធាថៃ បិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ ។

សម្ដេចតេជោ បន្តថា យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខាន ការរកសុីរបស់ប្រជាជន តែពេលនេះ វាដល់ពេលហើយ ដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ប៉ុណ្ណោះ គឺ ៖

ទី១ ឈប់ទិញអ៊ីនធឺណិត ។

ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា ។

ទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ ។

នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់ ១២ម៉ោងរបស់កម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner