Breaking News ! អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលរាប់រយគ្រាប់សងសឹកអ៊ីស្រាអែលវិញ

អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ឆ្ពោះទៅកាន់ទឹកដីប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែល។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានកំណត់គោលដៅវាយលុកកម្មវិធីនុយក្លេអ៊ែរ និង មេដឹកនាំយោធារបស់អ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ៧៨នាក់ នេះបើតាមសេចក្តីរាយការណ៍ពីខាងទីក្រុងតេហេរ៉ង់។

ក្នុងនោះ ឥស្សរជនជាន់ខ្ពស់ រួមទាំងអគ្គមេបញ្ជាការនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ស្ថិតក្នុងចំណោមអ្នកត្រូវបានសម្លាប់។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញប្រទេសអ៊ីស្រាអែល ហើយការផ្ទុះខ្លាំងត្រូវបានគេឮនៅក្នុងទីក្រុង Tel Aviv និង Jerusalem។

ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានជំរុញឲ្យប្រជាជនភៀសខ្លួនទៅស្នាក់នៅជម្រកមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ក្រោយទទួលរងរលកវាយប្រហារដោយមីស៊ីលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។

ភ្លាមៗ នៅពុំទាន់មានសេចក្តីរាយការណ៍ពីទំហំខូចខាត ឬមនុស្សស្លាប់ និងរបួសនៅខាងភាគីអ៊ីស្រាអែលនៅឡើយទេ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner