សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញជូនភ្លើងបូជាសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីជូនភ្លើងបូជាសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែមោថុនា ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបុទុមវត្ដី រាជធានីភ្នពេញ ក្រោយពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាអស់រយៈពេល៤ថ្ងៃកន្លងមកនេះ ។
ក្នុងវិយោគកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣៧ នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ក្នុងគ្រួសារកសិករដែលមានជីវភាពមធ្យម ដែលមានលោកឳពុកឈ្មោះ ម៉ុម សាត់ និងអ្នកម្តាយឈ្មោះ ប៉ែន ភុក មានបងប្អូនចំនួន០៧នាក់ ស្រី ០១នាក់ ហើយឯកឧត្តម ជាកូនទី៣ នៃគ្រួសារ។ អំពីជីវិតអាពាហ៍ពិពាហ៍៖ នៅឆ្នាំ១៩៦១ យុវជន ម៉ុម ជឹមហ៊ុយ បានរៀបអាពាហ៍ពិពាហ៍ជាមួយយុវតី សាប៊ី ពិន្ថា ទទួលបានចំណងដៃកូនប្រុស ស្រី ចំនួន ០៧នាក់ ស្រី ០២នាក់ ។
ការងារដែល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានបំពេញមានដូចតទៅ៖ ១៩៦១ – ១៩៦៤ ជានាយកអនុវិទ្យាល័យ គីរីវង់ ខេត្តតាកែវ, ១៩៦៤ – ១៩៧០ ជានាយកអនុវិទ្យាល័យ និងវិទ្វិទ្យាល័យ ជម្ពូរវ័ន្ត ខេត្តកណ្តាល, ១៩៧០-១៩៧៥- ១៩៧៥-១៩៧៩-១៩៧៩ ជានាយលេខាធិការដ្ឋានគណៈកម្មការជាតិ UNESCO កម្ពុជា
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម)
-លោកត្រូវបានជន្លាសទៅរស់នៅភូមិបរិបូរណ៍ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាកម្មាភិបាលអប់រំ, – ១៩៨៨ ជាអនុរដ្ឋមន្រ្តីក្រសួងអប់រំ ជាអនុរដ្ឋមន្រ្តីទី១ ជាអនុរដ្ឋមន្រ្តីប្រចាំការ, – ១៩៩២ – ១៩៩៣ – ១៩៩៣ – ២០១៨ – ២០១៨ – ២០២៤ – ២០២៤ – ២០២៥ ជារដ្ឋមន្រ្តីក្រសួងអប់រំ
ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ក្នុងនីតិកាលទី១ ដល់នីតិកាលទី៥ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា – ជាប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា – ជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ត្រី ។
តាមរយៈវីរភាពដ៏ឧត្តុងឧត្តម និងស្នាដៃដ៏ធំធេងខាងលើ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាបន្តបន្ទាប់ដូចតទៅ៖
១- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា ២- គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍ ៣- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ៤- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ៥- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ថ្នាក់ មហាសេរីវឌ្ឍន៍ ៦- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ៧- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ៨- គ្រឿងឥស្សរិយយស ឯករាជជាតិ ៩- គ្រឿងឥស្សរិយយស ជាតូបការ និងទទួលបានគោរមងារកិត្តិយស ជាកិត្តិនីតិកោសលបណ្ឌិត ពីរាជបណ្ឌិតសភាកម្ពុជា ។
មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ គឺជាការបាត់បង់ឥស្សរជនសេ្នហាជាតិរបស់ខ្មែរដ៏ឧត្តុង្គឧត្តមមួយរូបដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុកសាង ការពារប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ តាមរយៈសកម្មភាព នៃការបណ្តុះបណ្តាល កសាងមូលធនមនុស្សជាប់ ជា ប្រចាំដោយឥតនឿយណាយរហូតដល់ថ្ងៃអវសានជីវិត។ យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ ស្រណោះ អាឡោះ អាល័យក្រៀមក្រំ ដែលពុំមានពាក្យអ្វីមកថ្លែងរៀបរាប់ប្រដូចបានឡើយ។
រូបកាយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែគំរូវីរភាពដ៏ថ្លៃថ្លា ក្នុងការរួមចំណែកបម្រើជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ថ្ងៃអវសាននៃជីវិត បានស្ថិតនៅដក់ជាប់ក្នុងសន្តានចិត្តមហាជន និងសហការីរួមការងារ ជាពិសេសលោកជំទាវជាភរិយា ព្រមទាំងកូន ចៅ ចៅទួត និងញាតិមិត្ត បងប្អូនទាំងអស់ជានិច្ចនិរន្តរ៍។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានទទួលមរណភាព នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០ នាទីទៀបភ្លឺ ដោយរោគាពាធ ៕
ដោយ ៖ វណ្ណលុក



