ស្រុកពារាំង រៀបចំដាំកូនឈើ ៤០០ដើម នៅទីតាំងទួលព្រៃជ័ស

(ព្រៃវែង)៖ ក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង ដឹកនាំដោយលោក មៀច វណ្ណៈ និងលោក សេង ម៉េងឡុង អនុប្រធានក្រុមការងារតំណាងឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយសភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង រួមជាមួយ លោក ចេម ប្រា អភិបាលស្រុកពារាំង សហការជាមួយកងកម្លាំងទាំងបី និងអាជ្ញាធរឃុំ បានរៀបចំដាំកូនឈើចំនួន ៤០០ដើម ស្ថិតនៅទីតាំងទួលព្រៃជ័ស ស្ថិតនៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
 
លោកអភិបាលស្រុក លើកឡើងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតី និងពង្រឹងសមត្ថភាព សិស្ស និស្សិត និងយុវជន ក្នុងការឆ្លើយតបទៅនឹងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការដាំកូនឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងជំរុញទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញ និងផ្តល់ឱកាសដលយុវជន សិស្ស និស្សិត ក្លាយជាភ្នាក់ងារផ្សព្វផ្សាយ និងចូលរួមថែរក្សាធនធានធម្មជាតិ ។

លោក មៀច វណ្ណៈ និងលោក សេង ម៉េងឡុង បានឱ្យដឹងថា ដើមឈើ និងព្រៃឈើ បានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្សគ្រប់ៗរូប តាំងពីកើតរហូតដល់ស្លាប់ ព្រោះថា នៅលើភពផែនដីយើងនេះ មានព្រៃឈើ អាចអត់មានមនុស្សរស់នៅបាន តែបើអត់ព្រៃឈើមនុស្សមិនអាចរស់នៅបានឡើយ ដូចនេះ យើងម្នាក់ៗ រួមគ្នាដាំដើមឈើឡើងវិញ ព្រោះព្រៃឈើ វាជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការពារបរិស្ថាន សំដៅទប់ស្កាត់ ការកើនឡើងកំដៅ នៃភពផែនដី និងភាពរាំងស្ងួត ក៏ដូចជា គ្រោះទឹកជំនន់ជាដើម ។

លោកក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការដាំដើមឈើ ដើម្បីប្រែ ក្លាយទៅជាកម្លាំងចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវផ្នត់គំនិតស្រឡាញ់ព្រៃឈើថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ និងជារបស់យើងទាំងអស់គ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner