គណៈកម្មការ JBC កម្ពុជា-ថៃ កំពុងបន្តកិច្ចប្រជុំនៅឡើយ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-ថៃ នៅកំពុងបន្តកិច្ចប្រជុំនៅឡើយ ក្រោយសម្រាកពិសាអាហារថ្ងៃត្រង់រួចមក ។

កិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ បានចាប់ដំណើរការនាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដែលការជួបប្រជុំគ្នានេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ។ កិច្ចប្រជុំគណៈកម្មការនេះ ភាគីកម្ពុជា តំណាងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈភាគីថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាឱ្យក្រសួងការបរទេសថៃ ទទួលបន្ទុកកិច្ចការព្រំដែន ។

ការបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នេះ បានធ្វើឡើងបន្ទាប់ជម្លោះព្រំដែនគោករវាងប្រទេសទាំងពីរ បានផ្ទុះឡើងនៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលទាហានថៃ បានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ។ យោធិនរូបនោះ មានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner