ក្រសួងសង្គមកិច្ចត្រៀមលក្ខណៈទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ចនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះបានចាត់ក្រុមការងារក្រសួង ដើម្បីចុះពិនិត្យការត្រៀមលក្ខណៈទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ។ ក្រៅពីនេះ ក្រសួងបានត្រៀមសម្របសម្រួល និង ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ហូបចុក សង្គ្រោះបឋម និងបញ្ជូនបន្តទៅទីកន្លែងកំណើត។

សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញក្នុងករណីចាំបាច់ តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៨៨ ៨៦៦ -០៨៥២២២ ១៦៨ -០១២ ៧២៥០៥៧ ៕

ដោយ ៖ ង៉ាន់ ទិត្យ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner