ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន

(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៅរសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់ឯកឧត្តម ម៉ែន កួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ម៉ែន កួន និងក្រុមគ្រួសារ បានសុំអនុញ្ញាតថ្លែងនូវសេចក្ដីអំណរគុណ តាមរយៈ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ និងកត្តញ្ញូ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។

ឯកឧត្តម ម៉ែន កួន បានរម្លឹកអំពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ក្នុងការចូលរួមចំណែកដឹកនាំយុវជន បម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជនជំនាន់ក្រោយ។

ឯកឧត្តម ម៉ែន កួន បានផ្តល់អនុសាសន៍ ដល់យុវជនគណបក្ស ជណនាន់ក្រោយ ត្រូវដឹងគុណ មានឆន្ទៈនិងបេះដូងស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ច ព្រោះមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសធ្វើឱ្យប្រជាជន ក៏ដូចជាយុវជនបច្ចុប្បន្ន ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ មានឱកាសក្នុងការសិក្សារៀនសូត្រ ទទួលបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ស្មើមុខស្មើមាត់នៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ ដូចសព្វថ្ងៃ ។

ឯកឧត្តមប្រធានប្រតិភូ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ ឯកឧត្តម ម៉ែន កួន និងសូមជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវ សុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner