មីយ៉ាន់ម៉ាជាង ៦០០នាក់ត្រូវបង្ខំឲ្យភៀសខ្លួន ចំពេលយោធាប្រយុទ្ធនឹងទ័ពព្រៃ

ណៃពិដោ ៖ ប្រជាជនមីយ៉ាន់ម៉ារាប់រយគ្រួសារត្រូវបានចាប់បង្ខំឲ្យចាកចោលផ្ទះសម្បែងរបស់ពួកគេតាមក្បួនឡានភៀសខ្លួន កាលពីថ្ងៃសៅរ៍ ដើម្បីគេចចេញពីការប្រយុទ្ធគ្នារវាងយោធា និងកងទ័ពព្រៃប្រឆាំងរដ្ឋប្រហារ។

យោងតាមអ្នកស្រុក និងក្រុមអ្នករៀបចំការភៀសខ្លួន បានឱ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងផ្ទុះឡើងចាប់តាំងពីថ្ងៃចន្ទ នៅជុំវិញភូមិ សាំងណាងខា ក្នុងរដ្ឋសាន ភាគខាងកើត។

លោក Khun Pyae Linn ដែលជាអ្នកនាំពាក្យរៀបចំកិច្ចប្រឹងប្រែងជម្លៀសប្រជាជន បាននិយាយថា ប្រតិបត្តិការសង្គ្រោះប្រជាជននៅតែបន្ត ហើយយើងរំពឹងថា នឹងមានអ្នកភូមិជាង ១.៥០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាពជាបណ្តោះអាសន្ន។

បន្ទាប់ពីសង្រ្គាមរយៈពេល ៤ឆ្នាំ យោធាមីយ៉ាន់ម៉ាបានងាកទៅពង្រឹងពលទាហានរបស់ខ្លួន ក្រោយបាត់បង់ទឹកដីអស់ជាច្រើន ក្រោមថ្វីដៃកងទ័ពព្រៃប្រឆាំងនឹងរដ្ឋប្រហារ ព្រមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច។

គួរកត់សម្គាល់ ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិលជាច្រើន ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុងឆ្នាំ២០២១ ដែលបណ្តាលឱ្យមនុស្សជាង ៣.៥លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួន នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner