រញ្ជួយដី៦.១រិចទ័រស្លាប់មនុស្សនៅប៉េរូ

បរទេស ៖ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី កម្រិត៦.១រិចទ័រ នៅប្រទេសប៉េរូ ជាប្រទេសស្ថិតក្នុងតំបន់ អាមេរិក ខាងត្បូង កាលពីថ្ងៃអាទិត្យ។

មជ្ឈមណ្ឌលជាតិរញ្ជួយដីប្រទេសនេះ បានអះអាងថា មានការវាយប្រហារភ្លាមៗ នៅមុនថ្ងៃត្រង់ ហើយមានចំណុចកណ្តាល គឺប្រហែល៣០គីឡូម៉ែត្រ ពីទីក្រុង Callao ដែលជាទីក្រុងកំពង់ផែ ក្បែររដ្ឋធានី Lima។

នគរបាលជាតិ បាននិយាយថា បុរសម្នាក់បានស្លាប់ នៅក្នុងទីក្រុង Lima នៅពេលដែលជញ្ជាំង បានធ្លាក់ទៅលើរថយន្តរបស់លោក ក្នុងពេលកំពុងបើកបរ។

ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte បានអំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ដោយលើកឡើងថា មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ។

ប៉េរូ ដែលមានប្រជាជនចំនួន ៣៤លាននាក់ ជាមធ្យម មានការរញ្ជួយដី យ៉ាងហោចណាស់ ១០០ ដង ក្នុងមួយឆ្នាំ។ កាលពីឆ្នាំ១៩៧០ ធ្លាប់កើតមានរញ្ជួយដីដ៏ធំ ក្នុងប្រទេសនេះ ស្លាប់មនុស្សប្រហែល ៦៧,០០០នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner